ក្លឹប Arsenal និង Chelsea ប្រជែងគ្នាចង់បានខ្សែប្រយុទ្ធរបស់ក្លឹប Frankfurt

ក្លឹប Arsenal និង Chelsea បានកំណត់គោលដៅរបស់ពួកគេលើកីឡាករ Hugo Ekitike របស់ Eintracht Frankfurt ជាជម្រើសមកពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេក្នុងទីផ្សារដោះដូររដូវក្តៅខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ CaughtOffside បានអោយដឹងថាខ្សែប្រយុទ្ធសញ្ជាតិបារាំងកំពុងត្រូវបានចាត់ទុកថាជាជម្រើសទី២ ដែលជម្រើសចំបងរបស់ពួកគេគឺខ្សែប្រយុទ្ធ Alexander Isak។

Hugo Ekitiké joins Eintracht Frankfurt, having helped parent club Paris Saint-Germain win Ligue 1 last season.

ក្លឹប Bundesliga នៅតែមានបំណងរក្សាកីឡាករវ័យ ២១ឆ្នាំរូបនេះ ខណៈដែលកីឡាកររូបនេះមានកុងត្រាជាមួយក្លឹបឆ្នាំ២០២៩។ ទោះជាយ៉ាងណាក៏ដោយ គាត់អាចនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញ ប្រសិនបើទទួលបាននៅសំណើរដែលសមស្របទៅនឹងការទាមទាររបស់ក្លឹប Frankfurt ដែលមានតម្លៃប្រមាណ ៦០លានផោន៕